បន្ថែមពីនេះ ក្ដារចុចនេះក៏មានរូបបង្ហាញអំពីរបៀបវាយ ដែលជួយណែនាំអ្នកប្រើប្រាស់ថ្មី ឱ្យយល់ដឹងពីទីតាំងអក្សរ និងរបៀបវាយបានត្រឹមត្រូវ។ វាជួយកាត់បន្ថយការភាន់ច្រឡំ និងបង្កើនល្បឿនក្នុងការសរសេរ ជាពិសេសសម្រាប់អ្នកកំពុងរៀនវាយអក្សរខ្មែរ។
លើសពីនេះទៀត ក្ដារចុចភាសាខ្មែរមានការបង្កើតរបៀបសរសេរកាត់ ដែលអនុញ្ញាតឱ្យអ្នកប្រើអាចវាយពាក្យឲ្យបានលឿនជាងមុន ដោយប្រើពាក្យកាត់ ឬបន្សំអក្សរ។ មុខងារនេះជួយបន្ថយពេលវេលា និងបង្កើនផលិតភាពក្នុងការងារ ឬការសិក្សា។

សរុបមក ក្ដារចុចភាសាខ្មែរមិនត្រឹមតែជួយឱ្យ ការសរសេរអក្សរខ្មែរងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខងារឆ្លាតវៃ ដែលជួយបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃថែមទៀតផង។

- មានកុំព្យូទ័រខ្លះ ខ្វះ framework 7.0 ក្នុងការជំនួយឲ្យក្ដារចុចដំណើរការបាន ទាញយកទីនេះ